khmerpower
Monday, December 18, 2017
Sunday, December 17, 2017
Saturday, December 16, 2017
ព្រះត្រៃបិដក
ព្រះត្រៃបិដក
ព្រះត្រៃបិដក ប្រែថា
កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖
v វិន័យបិដក
វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។
ក្នុងវិនយបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា.,
ម., ចុ., ប. ៖
គម្ពីរមហាវិភង្គ (ចាប់ពីសៀវភៅលេខ ១
ដល់ ៤) ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង
២២៧ សិក្ខា ។
គម្ពីរភិក្ខុនីវិភង្គ
(សៀវភៅលេខ ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។
គម្ពីរមហាវគ្គ
(ចាប់ពីសៀវភៅលេខ ៦ ដល់ ៨)
ជាគម្ពីរដែលពណ៌នាអំពីរបៀបធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ ។
ក្នុងគម្ពីរនេះមាន ១០ ខន្ធកៈ នៃ
២២ ខន្ធកៈ ដែលនៅសល់ ១២ ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចុល្លវគ្គ ។
គម្ពីរចុល្លវគ្គ
(ចាប់ពីសៀវភៅលេខ ៩ ដល់ ១១)
ជាគម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក ១២ ខន្ធកៈ
ក្រៅផ្សេងពី ១០ ខន្ធកៈ ក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ ។
គម្ពីរបរិវារៈ
(ចាប់ពីសៀវភៅលេខ ១២ ដល់ ១៣)
ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរចម្លើយ
ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។
v សុត្តន្តបិដក
សុត្តន្តបិដក គឺជាគម្ពីរ
ដែលបានរួបរួមនូវព្រះធម៌ មានលក្ខណៈជាការសម្តែង ចាត់ជាក្រុម ជាពួក
តាមហេតុការណ៍ និង ចរិតអធ្យាស្រ័យ របស់សត្វ ឬ គូសន្ទនា ដែលមានមួយចប់
នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តា និង ភាគីចរចា ហៅថា មួយព្រះសូត្រ ឬ សូត្រមួយ ។
នៅក្នុងសុត្តន្តបិដកមានចំណាត់ថ្នាក់វែង
ខ្លី ច្រើន តិច ជាកង ជាពួក និង ជាក្រុម ដែលបានប្រារព្ធធ្វើឡើងដោយព្រះសង្គីតិកាចារ្យចាប់តាំងពីបឋមសង្គាយនា ឬសង្គាយនាលើកទីមួយ ដែលមានព្រះអរហន្ត៥០០ អង្គ រួមទាំងព្រះមហាកស្សប ព្រះមហាឧបាលី និងព្រះមហាអានន្ទជាដើម រហូតដល់សង្គាយនាគ្រាទី ៣ ។
នៅគ្រានោះព្រះត្រ័យបិដក ដែលមានវិនយបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកត្រូវបានរៀបចំឲ្យគ្រប់បរិបូរណ៍ ។ នៅក្នុងសង្គាយនាលើកទី ៤
(តាមច្បាប់ប្រទេស ស្រីលង្កា) ព្រះត្រ័យបិដកដែលបានបន្តដោយការទន្ទេញចាំមាត់របស់ពួកសាវ័ក
ក៏ត្រូវបានសរសេរចារិកទុកក្នុងសាស្ត្រាស្លឹករឹត (ឬស្លឹកត្នោត)
ជាលាយលក្ខណ៍អក្សរ ដោយក្រុមភិក្ខុ ជនជាតិស្រីលង្កា ។
ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏ត្រូវបាននាំយកទៅសរសេរជាភាសាផ្សេងៗ
និង ត្រូវបានមកបកប្រែជាភាសារបស់ជាតិរៀងៗខ្លួន
ដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្រ ។ នៅសម័យកាលដំបូង
ព្រះត្រៃបិដកជាឯកសារសំណេរ មានតែជាភាសា សីហឡៈ ដែលមានសំនៀងភាសាបាលី ប៉ុណ្ណោះ ។
ក្រោយមកទើបឯកសារទាំងនោះត្រូវបានចម្លងយកសំនៀងបាលីជាភាសារបស់ជាតិផ្សេងៗ
រួមទាំងសេចក្តីប្រែ នៃព្រះត្រៃបិដកទាំងមូល ជាភាសា នៃប្រជាជាតិទាំងនោះ ។
គម្ពីរទីឃនិកាយ
(ចាប់ពីសៀវភៅលេខ ១៤ ដល់ ១៩) មានចំណុះព្រះសូត្រដែលមានខ្នាតវែង ៣៤
ព្រះសូត្រ ហើយបែងចែកជា ៣ វគ្គធំៗ គឺ សីលក្ខន្ធវគ្គមាន១៣ ព្រះសូត្រ មហាវគ្គមាន១០ ព្រះសូត្រនិងបាដិកវគ្គមាន ១១ ព្រះសូត្រ។
គម្ពីរមជ្ឈិមនិកាយ
(ចាប់ពីសៀវភៅលេខ ២០ ដល់ ២៨)
មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក
១៥២ ព្រះសូត្រដែលបែងចែកជា ៣បណ្ណាសកៈ មានមូលបណ្ណាសកៈ, មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន ៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន ១០ព្រះសូត្រវៀរតែវគ្គទី ១៤ គឺ វិភង្គវគ្គមាន ១២ ព្រះសូត្រ ។
សំយុត្តនិកាយ
(ចាប់ពីសៀវភៅលេខ ២៩ ដល់ ៣៩)
បានប្រមូលរួបរួមកងធម៌តាមប្រភេទ ។
សំយុត្តនិកាយត្រូវបានបែងចែកជា ៥ វគ្គ គឺ (១) សគាថវគ្គដែលរៀបរាប់អំពីព្រះសូត្រចំនួន ២៧១ ព្រះសូត្រ, (២) និទានវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីហេតុ
ឬឫសគល់នៃសភាវធម៌ទាំងឡាយ, (៣) ខន្ធវារវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីខន្ធ,
(៤) សឡាយតនវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីអាយតនៈ, និង (៥) មហាវារវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីពួកធម៌ដូចជាមគ្គ ៨, ពោជ្ឈង្គ៧ និង ឥន្រ្ទិយ៍ ២២ ។ សំយុត្តនិកាយ ជាគម្ពីរដែលរៀបរៀងធម៌ជាក្រុមៗ
ហៅថា សំយុត្តមួយ ។
សំយុត្តនិកាយមាន ៥៦ សំយុត្តនិងមាន ៧៧៦២ ព្រះសូត្រ ។
អង្គុត្តរនិកាយ (សៀវភៅលេខ ៤០ ដល់ ៥១) ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន
១១ និបាតដូចជាក្នុងឯកនិបាតសម្តែងអំពីពួកធម៌មានអង្គ ១ ទុកនិបាត មានអង្គ២
តិកនិបាតមានអង្គ ៣ រហូតដល់ឯកាទសកនិបាត គឺពួកធម៌មានអង្គ ១១ ដូច្នេះជាដើម។
ដោយរួមក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់
៩៥៥៧ ព្រះសូត្រ។
ខុទ្ទកនិកាយ (សៀវភៅលេខ ៥២ ដល់ ៧៧)
ប្រែថា គម្ពីរដែលមានធម៌បន្តិចបន្តួច សេសសល់ ឬ ក្រៅពី ៤ គម្ពីរខាងលើមាន
១៥ ប្រភេទ ។
v អភិធម្មបិដក
អភិធម្មបិដកមាន ៧
គម្ពីរដែលមានអក្សរកាត់តំណាងថា សំ, វិ, ធា, បុ, ក, យ, និង ប
(សៀវភៅលេខ ៧៨ ដល់ ១១០) ។ សំ តាងឲ្យគម្ពីរសង្គណី ឬធម្មសង្គណី, វិ តាងឲ្យគម្ពី វិភង្គ, ធា តាងឲ្យគម្ពីរ ធាតុកថា, បុ តាងឲ្យគម្ពីរ បុគ្គលបញ្ញត្តិ, ក តាងឲ្យគម្ពីរ កថាវត្ថុ, យ តាងឲ្យគម្ពីរ យមកៈ និង ប តាងឲ្យគម្ពីរ បដ្ឋានៈ ។
អដ្ឋកថា (atthakatha) គឺជាគម្ពីរទាំងឡាយដែលនិពន្ធដោយព្រះពុទ្ធឃោសាចារ្យ (Buddhaghosa)
ក្នុងគោលបំណងពន្យល់បន្ថែម(explanation or commentary) លើអត្ថបទភាសាបាលីនៅក្នុងគម្ពីរព្រះត្រៃបិដក ។ ដោយសារព្រះត្រៃបិដកខ្មែរបានតម្រៀបគម្ពីរនានាជា ១១០
ក្បាលដាច់ពីគ្នា ទើបនៅក្នុង អដ្ឋកថា មានចំនួនសរុបទាំងអស់ ១១០ ក្បាលដែរ
ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវក្នុងការស្វែងរក និង
ធ្វើលេខយោង ។ មានរឿងនិទានប្រៀបធៀបជាច្រើនដែលប្រតិដ្ឋឡើងដោយព្រះពុទ្ធឃោសាចារ្យសម្រាប់ធ្វើជាឧបមានវិធីក្នុងការពន្យល់ក្រមសីលធម៌ទាំងឡាយ
ឧទាហរណ៍ នៅក្នុងអដ្ឋកថា នៃធម្មបទគាថា ។
·
មូលដីកា
ដីកា (tika, commentary)គឺជា គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ,
របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន
គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម) ។
·
អនុដីកា
អនុដីកា (subcommentary) ជាដីកាបន្ទាប់ដែលពន្យល់បន្ថែមន័យលើដីកាផ្សេងៗ
ឧទាហរណ៍ វិមតិវិនោទនី ។
·
កថាវត្ថុ
·
យមកប្បករណ៍
·
មហាបដ្ឋាន
9.
បញ្ចប្បករណដ្ឋកថា : គឺជា
អដ្ឋកថាគម្ពីរធាតុកថា, បុគ្គលប្បញ្ញត្តិ, កថាវត្ថុ, យមកប្បករណ៍ និង គម្ពីរមហាបដ្ឋាន។
ឯកសារផ្សេងទៀត
ទាក់ទងនឹងពុទ្ធសាសនា
Subscribe to:
Posts (Atom)